រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

យុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (662)

ចក្ខុវិស័យ៖ ប្រែក្លាយ ខេត្តកោះកុង ឱ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

បេសកកម្ម៖ ជំរុញឱ្យមានការប្រើប្រាស់ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានធម្មជាតិ និងជីវចម្រុះប្រកបដោយប្រសិទ្ធភាព និងសមធម៌ តាមរយៈការអនុវត្តកម្មវិធីគ្រប់គ្រងតំបន់ឆ្នេរតាមបែបសមាហរណកម្ម ដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការការពារបរិស្ថាន និងមរតកវប្បធម៌របស់យើង។

យុទ្ធសាស្ត្រទី១ «ផ្សព្វផ្សាយ» មានគោលការណ៍៖ សាធារណជនគួរត្រូវបានផ្សព្វផ្សាយអំពីបញ្ហាទាក់ទងទៅនឹងបរិស្ថានតំបន់ឆ្នេរ និសមុទ្រ ដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្ត និងអភិវឌ្ឍន៍ផែនការគ្រប់គ្រងបរិស្ថាន។

យុទ្ធសាស្ត្រទី២ «ការពារ» មានគោលការណ៍៖ ធនធានធម្មជាតិ និងតំបន់វប្បធម៌សំខាន់ៗត្រូវបានការពារ និងអភិរក្សតាមរយៈយន្តការគ្រប់គ្រង និងផែនការជាក់លាក់ ពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ និងភាពជាដៃគូពីគ្រប់ភាគីពាក់ព័ន្ធ។

យុទ្ធសាស្ត្រទី៣ «កាត់បន្ថយ» មានគោលការណ៍៖ ការបំពុល និងសកម្មភាពមនុស្សដែលគំរាមកំហែងដល់ប្រព័ន្ធទ្រទ្រង់ជីវចម្រុះនៃស្ថានប្រព័ន្ធ គួរត្រូវបានកាត់បន្ថយតាមរយៈដំណើរការគ្រប់គ្រង និងរៀបចំផែនការ យន្តការដែលមានប្រសិទ្ធិភាព និងភាពជាដៃគូ។

យុទ្ធសាស្ត្រទី៤ «អភិវឌ្ឍ» មានគោលការណ៍៖ កាលានុវត្តភាពអភិវឌ្ឍន៍តំបន់ឆ្នេរ និងសមុទ្រ និងអនាគតនៃការប្រើប្រាស់ធនធានគួរត្រូវបានរៀបចំផែនការ និងដាក់អនុវត្តដោយរក្សាសុខុមាលភាពស្ថានប្រព័ន្ធ បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅជុំវិញ ប្រើប្រាស់ មកលេងកំសាន្ត និងទាញយកអត្ថប្រយោជន៍ពីតំបន់ឆ្នេរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន