រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មការអាចារ្យអាណត្តិថ្មី នៅវត្តសមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង)។

ដោយ ហេង គីមឆនចំនួនទស្សនា (122)

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មការអាចារ្យអាណត្តិថ្មី នៅវត្តសមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង)។

ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះគ្រូអនុគណស្រុក ព្រះគ្រូចៅអធិការវត្ត និងលោកស្រី ពិន សោភា អភិបាលរង នៃគណ:អភិបាលស្រុកបណ្ឌលសីមា។

លោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តសមុទ្ធារាម ដើម្បីអបអរសាទរចំពោះគណៈកម្មការអាចារ្យអាណត្តិថ្មីសម្រាប់វត្តសមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង)ក្នុងការទទួលភារៈកិច្ច កិច្ចការបម្រើព្រះពុទ្ធសាសនា ទៅតាមលក្ខន្តិកៈនៃសេចក្ដីសម្រេចពីតួនាទីអាចារ្យគណៈកម្មការអាណត្តិថ្មី។

ក្នុងឱកាសនោះផងដែរលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា បានមានមតិផ្ដាំផ្ញើសូមឲ្យគណៈកម្មការអាចារ្យអាណិតថ្មីយកចិត្តទុកដាក់បម្រើព្រះពុទ្ធសាសនា និងមានការទំនាក់ទំនង ជាមួយពុទ្ធបរិស័ទនិងការប្រតិបត្តិឲ្យបានល្អសមស្របទៅតាមលក្ខន្តិកៈអាចារ្យគណៈកម្មការ ដើម្បីជួយសម្រាលទុក្ខលំបាកដល់ព្រះគ្រូចៅអធិការ ក្នុងកិច្ចការងារកសាងទីអារាម។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន