រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធី និងកិច្ចបញ្ជីការ នៃការអនុវត្តចំណូលពីកម្រៃសេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្ត និងចំណូលពីកម្រៃសេវា និងចំណូលពីការពិន័យជាប្រាក់ ដែលប្រមូលនៅមន្ទីរ អង្គភាពខេត្ត។

ដោយ ហេង គីមឆនចំនួនទស្សនា (226)

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធី និងកិច្ចបញ្ជីការ នៃការអនុវត្តចំណូលពីកម្រៃសេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្ត និងចំណូលពីកម្រៃសេវា និងចំណូលពីការពិន័យជាប្រាក់ ដែលប្រមូលនៅមន្ទីរ អង្គភាពខេត្ត។

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធិភាព នៃការគ្រប់គ្រងចំណូល ដែលបានពីកម្រៃសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ តាមរយៈការប្រគល់ ឬប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា នៅអង្គភាពច្រកចេញចូលតែមួយរខេត្ត ដើម្បីកំណត់អំពីការគ្រោង ការប្រមូល ការបែងចែក ការបង់ និងការប្រើប្រាស់ចំណូល ដែលបានមកពីកម្រៃ នៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗតាមរយៈការប្រគល់ ឬប្រតិភូកម្មមុខងារពីក្រសួងស្ថាប័ននានានៅអង្គភាពច្រកចេញចូលតែមួយខេត្ត៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន