រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃស្នងការដ្ឋាននគបាលជាតិ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (326)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃស្នងការដ្ឋាននគបាលជាតិ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

លោកជំទាវ សូមថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងនាពេលនេះ។ នេះគឺជាការខិតខំបំពេញភារកិច្ច របស់មន្ត្រីនគរបាល ប្រកបដោយក្រមសីលធម៌ ស្របតាមតួនាទី និងភារកិច្ច ក្នុងការពារសណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់បទល្មើសនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ នៅជាមួយប្រជាពលរដ្ឋ បម្រើផលប្រយោជន៍សង្គម។ ការបំពាក់ឋានន្តរសក្តិ គឺជាការលើកទឹកចិត្តយ៉ាងធំ ដល់កម្លាំងរបស់យើងកាន់តែមានទឹកចិត្ត ក្នុងការបំពេញការងារស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តនានា ជាធរមាន ក្នុងន័យចូលរួមអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានការរីកចម្រើនបន្តទៀតឥតឈប់ឈរ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន