រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងមានការនិមន្ដចូលរួមពីព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៏ធរសហការី អនុគណស្រុកស្រែអំបិល និងជាព្រះគ្រូចៅអធិការវត្តសិលារតនារាម (ហៅវត្តអង្គរភ្នំខ្លុង) សហការជាមួយអាជ្ញាធរឃុំដងពែង ដើម្បីរៀបចំពិធីចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរា ចំនួន ២៧គ្រួសារ ស្ថិតនៅសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (132)

នៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០២០ វេលាម៉ោងង ៣:៣០ នាទីរសៀល លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងមានការនិមន្ដចូលរួមពីព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៏ធរសហការី អនុគណស្រុកស្រែអំបិល និងជាព្រះគ្រូចៅអធិការវត្តសិលារតនារាម (ហៅវត្តអង្គរភ្នំខ្លុង) សហការជាមួយអាជ្ញាធរឃុំដងពែង ដើម្បីរៀបចំពិធីចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល ចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរា ចំនួន ២៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មីម៉ាម៉ា ០១កេះ ត្រីខ ០១យួរ ទឹកស៊ីអីវ ០១យួរ ទឹកបរិសុទ្ធ ០១យួរ សាប៊ូលុច្ស ០១ដុំ និងថវិការបស់រដ្ឋបាលឃុំដងពែងចំនួន ២០.០០០រៀល នៅស្ថិតសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព៖ ប្រាជ្ញ សុខប្រាថ្នា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន