រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អមដំណើរដោយលោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ប្រជាជន និងគ្រួសារកងទ័ព នៅវរៈព្រំដែន៣០៣ ចំនួន ៥០ គ្រួសារ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (119)

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អមដំណើរដោយលោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ប្រជាជន និងគ្រួសារកងទ័ព នៅវរៈព្រំដែន៣០៣ ចំនួន ៥០ គ្រួសារ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
កម្មវិធីនេះក៏មានការចូលរួមរបស់ព្រះអង្គ បិយធម្មោ ធី អាំភុន គង់នៅវត្តប៉ាក់ខ្លង និងមន្រ្តីរាជការ អាជ្ញាធរស្រុក ឃុំ និងសប្បុរសជនក្នុងខេត្ត។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយនាឱកាស នេះគឺជាការរួមចំណែកតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងជួយសម្រាល ដល់ការខ្វះខាតរបស់ប្រជាជន ដោយសារជំងឺកូវីដ១៩ ឯកឧត្តមបានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ត្រូវថែរក្សាសុខភាព និងអនាម័យឲ្យបានល្អ ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវខិតខំការបង្កបង្កើនផលដំណាំ ស្រែ ចំការ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងត្រូវចូលរួមទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែល គ.ជ.ប. នឹងដាក់ឲ្យពិនិត្យ ក្នុងពេលខាងមុខនេះ និងត្រូវត្រៀមខ្លួនការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ដែលនេះគឺជាកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋ។ នៅចុងបញ្ចប់នៃកម្មវិធីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្តល់ជូនជាថវិកា ចំនួន ៤០០,០០០ រៀល ដល់ប៉ុស្តិ៍ការពារព្រំដែនគិរីវង្ស ចំណុះឲ្យវរៈការពារព្រំដែនគោក ៨២៧ និង ៤០០,០០០រៀល ដល់អនុសេនាតូចស៊ើបការ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 27 នាទីមុន