រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលស្រុកគិរីសាគរ​ បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១៥​ ឆ្នាំទី២​ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក

ដោយ រដ្ឋបាលស្រុកគិរីសាគរចំនួនទស្សនា (156)

ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលស្រុកគិរីសាគរ​ បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១៥​ ឆ្នាំទី២​ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ​ ​ និង​លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណ:អភិបាលស្រុក ​ដោយមានការចូលរួមពី​ លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុក លោក​ លោកស្រី​ អភិបាលរងស្រុក​ ​លោកនាយក​រដ្ឋបាល មេបញ្ជាការង​ កងកម្លាំងប្រដាប់អាវុធទាំងបី​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យជំនាញអង្គភាពជុំវិញស្រុក​ លោកមេឃុំ​ ប្រធានសហគមន៍នេសាទសម្រស់កោះស្តេច​ នាយរងផ្នែកជលផលពាមក្រសោប​ ស្មៀនឃុំ​ ​និងមន្ត្រីសាលាស្រុក​ សរុបសមាសភាពចូលរួម​ ៣៧​ រូប​ ស្រី​ ០៦​ រូប​ ។​ មានរបៀបវារ:ដូចខាងក្រោម÷
១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១៤​ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំខែសីហា​ ឆ្នាំ២០២០​ របស់រដ្ឋបាលស្រុក

៣.ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងរបាយការណ៍ថវិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ​ របស់ក្រុមប្រឹក្សាស្រុក
៤.ពិភាក្សាលេីបញ្ហាប្រឈម​ និងផ្តល់ដំណោះស្រាយ
៥.សេចក្តីផ្សេងៗ

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន