រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់ឱ្យ លោកស្រី អ៉ិន សោភ័ណ អនុប្រធាន អនុសាខាកាកបាទក្រហម កម្ពុជាស្រុក បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហកម្ពុជា សហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក នាំយកថវិកាចំនួន ២០០,០០០ រៀល ដែលជាថវិការបស់ លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជូនលោកយាយ សំ យួន អាយុ ៨៦ឆ្នាំ ចាស់ជរាគ្មានទីពឹង

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (108)

៣១/០៨/២០២០(វេលាម៉ោង០៣:៣០នាទី រសៀល)
…………………………………………
លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់ឱ្យ លោកស្រី អ៉ិន សោភ័ណ អនុប្រធាន អនុសាខាកាកបាទក្រហម កម្ពុជាស្រុក បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហកម្ពុជា សហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក នាំយកថវិកាចំនួន ២០០,០០០ រៀល ដែលជាថវិការបស់ លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជូនលោកយាយ សំ យួន អាយុ ៨៦ឆ្នាំ ចាស់ជរាគ្មានទីពឹង ដើម្បីទិញស័ង្កសីជួសជុលផ្ទះ ដែលមានទទឹង ៤,៥ ម៉ែត្រ និងបណ្ដោយ ៧ម៉ែត្រ ដែលសិ្ថតនៅភូមិជីមាល ឃុំណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
នាឱកាសនោះក្រុមការងារអនុសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ហាក់ ឡេង អភិបាលស្រុក នឹងជាពិសេសពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
…………………………………..
ថ្ងៃចន្ទ ១៣ កើត ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០
August 31, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន