រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅសមុទ្រអាស៊ីបូព៌ា (SDS-SEA) នៅកម្ពុជា

ដោយ ហេង គីមឆនចំនួនទស្សនា (245)

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង (គ.អ.ឆ.ក) បានដឹកនាំក្រុមការងារ គ.អ.ឆ.ក ខេត្ត ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅសមុទ្រអាស៊ីបូព៌ា (SDS-SEA) នៅកម្ពុជា។ សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំ នៅសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីក្រសួងស្ថាប័នថ្នាក់ជាតិ និងខេត្តជាប់តំបន់ឆ្នេរសមុទ្រទាំង៤ នៃប្រទេសកម្ពុជា ក្រោមកិច្ចសហការរៀបចំ ដោយក្រសួងបរិស្ថាន និងអង្គការ PEMSEA ។ គោលបំណង នៃសិក្ខាសាលាគឺ ដើម្បីបង្ហាញពីលទ្ធផល និងបទពិសោធន៍នៃការអនុវត្តមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០១៧-២០២០ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលឆ្លើយតបនឹងយន្តការស្ថាប័ន ការគ្រប់គ្រងបរិស្ថាន ការកាត់បន្ថយគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញ និងការការពារជម្រកធម្មជាតិ ការកាត់បន្ថយការបំពុលបរិស្ថាន ការគ្រប់គ្រងសំណល់លំនៅឋាន និងសំណល់ សមុទ្រ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 នាទីមុន