រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញ បើកសម្ពោធដាក់ នូវឧបករណ៍លំហាត់ប្រាណ ចំនួន ២៦ គ្រឿង នៅសួនច្បារមុខសាលាខេត្ត ដើម្បីជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ។

ដោយ ហេង គីមឆនចំនួនទស្សនា (105)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញ បើកសម្ពោធដាក់ នូវឧបករណ៍លំហាត់ប្រាណ ចំនួន ២៦ គ្រឿង នៅសួនច្បារមុខសាលាខេត្ត ដើម្បីជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឧបករណ៍លំហាត់ប្រាណ ចំនួន ២៦ គ្រឿង ជាអំណោយ របស់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ម៉ា ទី មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង និងសប្បុរសជន សម្រាប់ដាក់នៅសួនច្បារមុខសាលាខេត្ត គឺទុកសម្រាប់បងប្អូនធ្វើលំហាត់ប្រាណ ជួយសម្រួល ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរ សូមបងប្អូនការពារជម្ងឺឆ្លងផ្សេងៗ ជាពិសេសការពារជម្ងឺកូវិដ-១៩។ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមហាត់ប្រាណទាំងអស់គ្នា​ និងសូមជួយថែរក្សាឧបករណ៍ហាត់ប្រាណទាំងអស់នេះឲ្យល្អដើម្បីសុខភាពយើងគ្រប់ៗគ្នា៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន