រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមប្រឹក្សាស្រុកស្រែអំបិល ចំនួន ០៣រូប បានអញ្ជើញចូលរួម​ជាមួយ​ ព្រះ​ព្រហ្ម​កេស​ ហេង​ ប៊ុន​សាម​ ព្រះ​សមុហ៍​ធរ​សហការី​អនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង តំណាងព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តទ័ពជាងឧបត្ថម្ភសម្ភារៈមួយចំនួនដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃសាលាបឋមសិក្សាអង្គរភ្នំខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (82)

ថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរសៀល ក្រុមប្រឹក្សាស្រុកស្រែអំបិល ចំនួន ០៣រូប បានអញ្ជើញចូលរួម​ជាមួយ​ ព្រះ​ព្រហ្ម​កេស​ ហេង​ ប៊ុន​សាម​ ព្រះ​សមុហ៍​ធរ​សហការី​អនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង តំណាងព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តទ័ពជាង បានដឹកនាំ សមាជិក សមាជិកា សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង ឧបត្ថម្ភសម្ភារៈមួយចំនួនដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃសាលាបឋមសិក្សាអង្គរភ្នំខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីបង្ការ ទប់ស្កាត់ ការីរាលដាលនៃជំងឺកូវីដ-១៩។ សម្ភារៈទាំងនោះរួមមាន៖
១/ម៉ាស៊ីនវាស់កម្តៅចំនួន ០២គ្រឿង
២/ទឹកអាកុលលាងដឌ ចំណុះ ៣០លីត្រ
៣/ជែលលាងសម្អាតដៃ ចំណុះ ០៨ លីត្រ
៤/ឧបករណ៍សម្រាប់បាញ់លាងសម្អាតដៃ ចំនួន ០៣គ្រឿង។

ប្រភព: ប៊ួ សុភា


ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 នាទីមុន