រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ហាក់ ឡេង អភិបាលស្រុក បានចូលរួមអមដំណើរ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត សហការជាមួយអាជ្ញាធរស្រុក ឃុំ កំលាំងកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូអិលធីឌី ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីគម្រោង សាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ និងចុះពិនិត្យទីតាំងប៉ះពាល់ជាក់ស្តែង រួមទាំងពិនិត្យគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលជនមិនស្គាល់អត្តសញ្ញាណ បានវាយបំផ្លាញ ស្ថិតនៅភូមិថ្មស

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (97)

08/09/2020 (8:00 am)

—————————

លោក ហាក់ ឡេង អភិបាលស្រុក បានចូលរួមអមដំណើរ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត សហការជាមួយអាជ្ញាធរស្រុក ឃុំ កំលាំងកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូអិលធីឌី ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីគម្រោង សាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ និងចុះពិនិត្យទីតាំងប៉ះពាល់ជាក់ស្តែង រួមទាំងពិនិត្យគ្រឿងចក្ររបស់ក្រុមហ៊ុនដែលជនមិនស្គាល់អត្តសញ្ញាណ បានវាយបំផ្លាញ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជាលទ្ធផល (១)ដំណើរការទូទាត់សំណង និងការឈូសឆាយ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន (២)រក្សាកងកម្លាំងកងរាជអាវុធហត្ថចំនួន ១០នាក់ នៅលើទីតាំងដើម្បីរក្សាសុវត្ថិភាព ចំពោះភាគីពាក់ព័ន្ធ និង(៣)ក្រុមការងារអន្តរក្រសួង នឹងរៀបចំកិច្ចប្រជុំពិភាក្សាលម្អិត ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន៕

ប្រភព :រដ្ឋបាលស្រុកបូទុមសាគរ

—————————

ថ្ងៃអង្គារ ៦ រោច ខែភទ្របទ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០

September 8, 2020

ទិវាអក្ខរកម្មអន្តរជាតិ (International Literacy Day)

បិណ្ឌ ៦ (Ben 6)

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន