រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម នី ផល្លីន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំស្តីពី”ការជម្រុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (266)

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម នី ផល្លីន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំស្តីពី”ការជម្រុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណដល់ឯកឧត្តម នី ផល្លី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីការជម្រុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តកោះកុង។ ជាមួយគ្នានេះផងដែរ សូមភាគីពាក់ព័ន្ធ ចូលរួមសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យបានសមស្រប ទៅតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋាននានា របស់ក្រសួង និងស្ថាប័ន ដែលធ្វើយ៉ាងណាជម្រុញការលើកកម្ពស់គុណភាពសេវាទេសចរណ៍ក្នុងខេត្តរបស់យើងឱ្យបានល្អប្រសើរបន្ថែមទៀត៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 27 នាទីមុន