រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះចែកម៉ាស់ ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យឬស្សីជ្រុំ និងវិទ្យាល័យឬស្សីជ្រុំ

ដោយ រដ្ឋបាលស្រុកថ្មបាំងចំនួនទស្សនា (100)

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយ លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង បានអញ្ជើញចុះចែកម៉ាស់ ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យឬស្សីជ្រុំ និងវិទ្យាល័យឬស្សីជ្រុំ ក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។

លោកអភិបាលរងខេត្ត បានពាំនាំនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខដល់លោក គ្រូ អ្នកគ្រូ និងប្អូន ក្មួយៗសិស្សានុសិស្សរបស់លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងសូមអោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់អនុវត្តឱ្យបាខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនេះសូមមាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ រៀបចំអាហារ និងម៉ាស់ អាកុល សម្រាប់កូនៗមុនមកសាលារៀន និងបន្តការពារទាំងអស់គ្នាកុំឱ្យជំងឺនេះ រីករាលដាល ទៅក្នុងសហគមន៍៕

ប្រភព៖រដ្ឋបាលស្រុកថ្មបាំង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 8 ម៉ោងមុន