រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទិវាពិភពលោក វិជា្ជសង្គ្រោះបឋម ក្រោមប្រធានបទ “ ការកែសម្រួលការអនុវត្តន៍សង្គ្រោះបឋមឆ្លើយតបទៅនឹងរោគរាតត្បាតជាសកល ”ដោយ មានការចូលរួមពី លោក សំឃិត វៀន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ លោក ជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋាន សុខភាព កាកបាទក្រហមកម្ពុជា និងលោកគ្រូឯកទេសផ្នែក វិជ្ជាសង្គ្រោះបឋម នៃទីស្នាក់ការកណ្តាល សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុងខេមរភូមិន្ទ សង្កាត់ទាំងបី អ្នកស្ម័គ្រចិត្ត យុវជនកក្រក យុវជនសសយក យុវជនកាយរិទ្ធ ប្រជាពលរដ្ឋ ព្រមទាំងមន្ដ្រីរាជការ តាមមន្ទីរអង្គភាព ជាច្រើនរូបទៀត។

ដោយ ហេង គីមឆនចំនួនទស្សនា (83)

សាខា កក្រក ខេត្តកោះកុង ៖ នៅ ទីស្នាក់ការសាខាកាកបាទ ក្រហមកម្ពុជា ខេត្ដកោះកុង ព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ មាន រៀបចំកម្មវិធីទិវា ពិភពលោក វិជា្ជសង្គ្រោះបឋម ក្រោមប្រធានបទ “ ការកែសម្រួលការអនុវត្តន៍សង្គ្រោះបឋមឆ្លើយតបទៅនឹងរោគរាតត្បាតជាសកល ”ដោយ មានការចូលរួមពី លោក សំឃិត វៀន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ លោក ជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋាន សុខភាព កាកបាទក្រហមកម្ពុជា និងលោកគ្រូឯកទេសផ្នែក វិជ្ជាសង្គ្រោះបឋម នៃទីស្នាក់ការកណ្តាល សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុងខេមរភូមិន្ទ សង្កាត់ទាំងបី អ្នកស្ម័គ្រចិត្ត យុវជនកក្រក យុវជនសសយក យុវជនកាយរិទ្ធ ប្រជាពលរដ្ឋ ព្រមទាំងមន្ដ្រីរាជការ តាមមន្ទីរអង្គភាព ជាច្រើនរូបទៀត។

លោក ទេព វិស្កុល ហិរញ្ញឹកសាខាសមាជិកគណៈកម្មាធិការសាខា បានថ្លែងសុន្ទរកថា ដោយគូសបញ្ជាក់ថា ការប្រារព្ធទិវា នេះឡើង គឺដើម្បី អបអរសាទរ ទិវាពិភពលោក វិជ្ជាសង្គ្រោះបឋម ក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីវិធី ជួយសង្គ្រោះជនរងគ្រោះ នៅក្នុងសហគមន៍ របស់ខ្លួនឱ្យបាន ត្រឹមត្រូវ និងសុវត្ថិភាពមុនពេលគ្រូពេទ្យមកជួយសង្គ្រោះ និងមុនពេលបញ្ជូនទៅ មន្ទីពេទ្យ។

កាកបាទក្រហមកម្ពុជាបានអប់រំយល់ដឹងអំពី វិជ្ជាសង្គ្រោះបឋមការពារ ដើម្បីឲ្យប្រជាពលរដ្ឋចេះបង្ការខ្លួនកុំឲ្យមានគ្រោះថ្នាក់។

តមកលោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋាន សុខភាព កាកបាទក្រហម កម្ពុជា បានមានប្រសាសន៍ថាវិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏មានសារសំខាន់មួយ ដែលយើងទាំងអស់គ្នា ត្រូវសិក្សា ដើម្បី ទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះ បង ប្អូន ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ដែលរងគ្រោះថ្នាក់ផ្សេងៗ ដោយចៃដន្យ មានដូចជា ខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង និង គ្រោះថ្នាក់ចរាចរណ៍ជាដើម មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ។ ជាមួយគ្នានោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក៏បានឡើងធ្វើបទបង្ហាញស្តីពីប្រវត្តិចលនា និងបដិរូបកាកបាទក្រហមជូនអង្គពិធីបានយល់ដឹង ហើយក្រុមការងារបានលើកប្រធានបទដែលយកមកបង្ហាត់បង្ហាញរួមមាន៖ រលាក(ទឹកក្ដៅ ភ្លើង…) បាក់ឆ្អឹង លង់ទឹក សន្លប់ និងស្លាក់។
កាកបាទក្រហមកម្ពុជាបាននិងកំពុងពង្រីកវិជ្ជាសង្គ្រោះបឋមនៅតាមស្ថាប័នរដ្ឋ និងមន្ទីរនានា តាមការស្នើសុំ និងផ្តល់ វិជ្ជាសង្គ្រោះបឋមដោយបង់ថ្លៃ ដល់វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
គោលបំណងរបស់កាកបាទក្រហមកម្ពុជាគឺ “ក្នុង១គ្រួសារត្រូវមានអ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់”៕

ថ្លែងក្នុងពិធីបិទ លោក សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ លោកជំទាវ មិថុនា ភូ ថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើដល់ អ្នកស្ម័គ្រចិត្ដ និងយុវជនទាំងអស់ ជាពិសេសយុវជនកាកបាទក្រហមកម្ពុជា ដែលមានវត្ដមាននៅទីនេះ ក្រោយពីទទួលបាននូវ ចំណេះដឹងស្ដីពី វិជ្ជា សង្គ្រោះបឋម និង ចូលរួមសកម្មភាព របស់កាកបាទក្រហមកម្ពុជារួចហើយ សូមក្មួយៗយកចំណេះ ដឹងនេះទៅប្រើប្រាស់ ឱ្យបានត្រឹមត្រូវ និង ធ្វើការផ្សព្វផ្សាយបន្ដ ឱ្យបានទូលំទូលាយ ដល់សហគមន៍ ប្រជាពលរដ្ឋ និងមិត្ដភក្តិ នូវវិជា្ជសង្គ្រោះបឋមនេះផង។

ក្នុងកម្មវិធីនេះផងដែរក៍មានការផ្តល់ជូនឃីតសម្ភារ និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន