រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ទូ សាវុធ អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡឺស័ក ក្នុងខេត្តកោះកុង។

ដោយ ហេង គីមឆនចំនួនទស្សនា (126)

លោក ទូ សាវុធ អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡឺស័ក ក្នុងខេត្តកោះកុង។

លោកអភិបាលស្ដីទី បានលើកឡើងថា យោងតាមលិខិតរបស់ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណចំពោះអភិបាលខេត្ត ក្រុមគ្រូពេទ្យ ក្រុមការងារឆ្លើយតបបន្ទាន់ និងមន្ត្រី បុគ្គលិកស្ថាប័នពាក់ព័ន្ធ បានខិតខំយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យសុខភាព ការយកសំណាកសម្រាប់វិភាគរកមេរោគកូវីដ-១៩កន្លងមក។ ការអនុវត្តវិធានការចត្តាឡឺស័ក១៤ថ្ងៃ សម្រាប់បងប្អូនប្រជាពលរដ្ឋ រួមទាំងជនបរទេសទាំងអស់ដែលតម្រូវឱ្យធ្វើចត្តាឡឺស័ក មិនបានចូលមកប្រទេសកម្ពុជា។ ជាមួយគ្នាដែរក្រុមការងារអន្តរវិស័យដែលមានផ្នែកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចផងនោះ សូមបន្តចាប់តាំងឱ្យមានកម្លាំងសមត្ថកិច្ច ដើម្បីយាមប្រចាំការជាប្រចាំ និងឃ្លាំមើលសកម្មភាពពីខាងក្រៅមណ្ឌលចត្តាឡឺស័ក ជួយការពារសន្តិសុខ ស្ដាប់ធ្នាប់នៅតាមមណ្ឌលទាំងអស់ឲ្យបានហ្មត់ចត់បំផុត។ លោកបានផ្តល់ការណែនាំដល់រដ្ឋបាលក្រុង ស្រុក ថា:១/នៅតាមបណ្ដាក្រុង ស្រុក ត្រូវរកទីកន្លែងរៀបចំមណ្ឌលចត្តាឡឺស័កកម្រិត១ និងអ្នកពាក់ព័ន្ធដើម្បីគ្រប់គ្រងមណ្ឌល ២/ការគ្រប់គ្រងពលករដែលត្រឡប់មកពីប្រទេសនានា ចូលមកខេត្តកោះកុង នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងច្រករបៀងនានា ឱ្យមកធ្វើចត្តាឡឺស័កនៅតាមមណ្ឌលចត្តាឡឺស័ក និងដាក់ដាច់ដោយឡែកនៅលំនៅដ្ឋាន ៣/រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ផ្ញើមករដ្ឋបាលខេត្ត ជាប្រចាំថ្ងៃ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន