រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំស្វាយចន្ទី ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (77)

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំស្វាយចន្ទី ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ១២ នាក់ ស្រី ០៥ នាក់។ និងពេលរសៀលថ្ងៃដដែលក្រុមការងារក៏បានបើវគ្គបណ្តុះបណ្តាលដំណាំស្វាយចន្ទីនេះដែរនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរខេត្តកោះកុង មានអ្នកចូលរួម ២៩ នាក់ ស្រី ១៨ នាក់។ ជាលទ្ធផលកសិករប្រហែល ៧៥% គាត់បានយល់ដឹង និងពេញចិត្តចូលរួមវគ្គនេះ ពីព្រោះវគ្គនេះជាវគ្គថ្មីមួយទៀតបន្ទាប់ពីដំណាំត្រសក់ និងវគ្គនេះយើងបានជ្រើសរើសកសិករចូលសុទ្ធតែជាអ្នកមានដាំដំណាំចន្ទី។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន