រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកឧត្តម​សេនីយ​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជើញសំណេះសំណាល និងផ្តល់បទពិសោធន៍សំខាន់ៗ ដល់ផ្នែកជំនាញ ជាពិសេសកងអន្តរាគមន៍ នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ដើម្បីអនុវត្តការងារ និងកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព។

ដោយ ហេង គីមឆនចំនួនទស្សនា (161)

លោកឧត្តម​សេនីយ​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជើញសំណេះសំណាល និងផ្តល់បទពិសោធន៍សំខាន់ៗ ដល់ផ្នែកជំនាញ ជាពិសេសកងអន្តរាគមន៍ នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ដើម្បីអនុវត្តការងារ និងកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព។
ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ លោកអធិការរង លោកនាយ-នាយរងផ្នែក លោកនាយប៉ុស្តិ៍-នាយរងប៉ុស្តិ៍ និងកម្លាំងអន្តរាគមន៍ទាំង ១២ នាក់។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម :
១/ពង្រឹងសមត្ថភាព តួនាទីរបស់ថ្នាក់ដឹកនាំ
២/តួនាទីអធិការ គឺជាសេនាធិការរបស់គណ:បញ្ជាការឯកភាពក្រុង
៣/គុណភាពការងាររបស់កងកម្លាំង
៤/ការសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម
៥/បម្រើសេវាសាធារណ:ឲ្យបានល្អប្រសើរ ឆាប់រហ័ស និងបទពិសោធន៍ល្អៗមួយចំនួន ក្នុងនោះលោកស្នងការបានចែកជូននូវអាវការពារ និងមួកការពារដល់កងអន្តរាគមន៍ ហើយក៏បានណែនាំអំពីការប្រើប្រាស់ឯកសណ្ឋានអន្តរាគមន៍ និងការប្រើប្រាស់អាវុធវែងខ្លះៗ ដល់កងអន្តរាគមន៍ផងដែរ។
លោកស្នងការ បានផ្តាំផ្ញើរសាកសួរសុខទុក្ខ ពី​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលមានការព្រួយបារម្ភពីសុខមាលភាពកងកម្លាំង ដោយណែនាំឲ្យកងកម្លាំងចេះការពារសុខភាព របស់ខ្លួន ជានិច្ច៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន