រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយនឹងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ក្នុងស្រុកស្រែអំបិល អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី០៩ នៅវត្តមាគ៌ាគិរីស្រែអំបិល (ហៅវត្តស្រែអំបិល) ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (128)

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយនឹងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ក្នុងស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី០៩ នៅវត្តមាគ៌ាគិរីស្រែអំបិល (ហៅវត្តស្រែអំបិល) ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ លោកអភិបាលបានថ្វាយនូវគ្រឿងសក្ការៈបូជា ទៀនធូប ផ្កាភ្ញី និងថ្វាយដង្វាយចំពោះព្រះសម្មាសម្ពុទ្ធ និងសមាទានសីល និមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសល និងសុំនូវសេចក្តីសុខចម្រើនរួច លោកអភិបាល ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ បានអញ្ជើញរាប់បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ជាកិច្ចដារឆ្លងបញ្ចប់នូវពិធីបុណ្យកាន់បិណ្ឌវេនទី០៨នេះ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំង មន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។

ក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លាដ៏ក្រៃលែងនេះ លោកអភិបាលបាននាំយកបច្ច័យផ្ទាល់ខ្លួន រួមជាមួយបច្ច័យរបស់លោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការទាំងអស់ក្នុងស្រុកស្រែអំបិល សរុបចំនួន ៩៥៥.០០០រៀល ប្រគេនដល់វត្តមាគ៌ាគិរីស្រែអំបិល ដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាតាមតម្រូវការជាក់ស្តែងនៅក្នុងវត្ត។

ប្រភព: ប៊ួ សុភា

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន