រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកឧត្តម​សេនីយ​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជេីញ​ចុះមកជួបសំណេះសំណាល និងផ្តល់បទពិសោធន៍សំខាន់ៗដល់ផ្នែកជំនាញ ជាពិសេសកងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាល​ស្រុក​មណ្ឌលសីមា​​ ដើម្បីអនុវត្តការងារ និងកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព។

ដោយ ហេង គីមឆនចំនួនទស្សនា (91)

នៅល្ងាចថ្ងៃសុក្រ ៩រោច ខែភទ្របទ​ ឆ្នាំជូត​ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ​២០២០ នាវេលាម៉ោង៣:០០នាទីល្ងាច​​ លោកឧត្តម​សេនីយ​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជេីញ​ចុះមកជួបសំណេះសំណាល និងផ្តល់បទពិសោធន៍សំខាន់ៗដល់ផ្នែកជំនាញ ជាពិសេសកងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាល​ស្រុក​មណ្ឌលសីមា​​ ដើម្បីអនុវត្តការងារ និងកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ ស្នងការ​ បានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម​ ៖
១.ពង្រឹងសមត្ថភាព តួនាទីរបស់ថ្នាក់ដឹកនាំ
២.តួនាទីអធិការ គឺជាសេនាធិការរបស់គណ:បញ្ជាការឯកភាពក្រុង
៣.គុណភាពការងាររបស់កងកម្លាំង
៤.ការសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម
៥.ការ​ពង្រឹង​ការងារ​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​
៦.បម្រើសេវាសាធារណ:ឲ្យបានល្អប្រសើរ ឆាប់រហ័ស
និងបទពិសោធន៍ល្អៗមួយចំនួន ។
ចុងបញ្ចប់លោក​ឧត្ដមសេនីយ៍​ស្នងការ​ បាននាំ​ពាក្យ​ផ្តាំផ្ញើការសួរសុខទុក្ខពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ​ ដែលមានការព្រួយបារម្ភពីសុខមាលភាពកងកម្លាំង ដោយណែនាំឲ្យកងកម្លាំងចេះការពារសុខភាពរបស់ខ្លួន ដេីម្បីជៀសផុតពីជំងឺ កូវីដ-១៩ ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 នាទីមុន