គណ:កម្មាធិការលទ្ធកម្មស្រុកគិរីសាគរបានចុះពិនិត្យផ្លូវចំនួន ៥ខ្សែបានសាងសង់រួចរាល់នៅភូមិកោះស្តេច
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ តាមការចាត់តាំងលោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ លោក ទួន ឪទី អភិបាលរងស្រុក នឹងមានការចូលរួមពីលោក លោកស្រីគណះកម្មាធិការលទ្ធកម្មស្រុក បានទួលស្វាគមន៍ក្រុមការងារមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចុះត្រួតពិនិត្យភាពគ្រប់ជ្រុងជ្រោយស្របទៅតាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់នៃកិច្ចសន្យា នៃការសាងសង់ផ្លូវបេតុងអាមេ៥ខ្សែប្រវែង ៥៧០ ម៉ែត្រកម្រាស់ 0.15 ម៉ែត្រ គម្រោង SNIF ដែលជាមូលនិធិ ADB នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ព័ត៌មានជាប់ទាក់ទង