រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

បឹងកាឡូអំពិលអំពែក ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (793)

បឹងកាឡូអំពិលអំពែក ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយប្រមាណ ២០២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងប្រមាណ ១២០ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។

បឹងកាឡូអំពិលអំពែក មានទីតាំងសម្រាប់បោះតង់ និងស្ថិតនៅក្បែរដងព្រែក ដែលអាចឲ្យយើងស្រូបយកនូវខ្យល់អាកាសបរិសុទ្ធ ក្រោមជំនោរត្រជាក់បក់មកពីតាមបណ្តោយដងព្រែក។ ជាពិសេស យើងអាចមើលឃើញអំពិលអំពែកហោះជាក្រុមនៅនឹងដើមឈើក្បែរមាត់ទឹកនៅអធ្រាត្រយប់ស្ងាត់ នារដូវវស្សាទៀតផង។

បរិយាកាសនៅក្នុងទីតាំងទាំងមូល មានសំបូរទៅដោយផល្លានុផលហូបផ្លែច្រើនប្រភេទដែលអ្នកចម្ការដាំប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ មានស្រះទឹកធំមួយ និងស្ពានឆ្លងកូនអូររំដោះទឹកមួយ។

តើទៅដល់បឹងកាឡូអំពិលអំពែក យើងអាចធ្វើអ្វីបានខ្លះ?

ស្នាក់នៅបឹងកាឡូជួយសហគមន៍២០%!

យើងមានបន្ទប់សរុបចំនួន…៖

  • បន្ទប់គ្រែមួយ តម្លៃ ២០ ដុល្លារ ចំនួន…បន្ទប់
  • បន្ទប់គ្រែមួយ (ម៉ាស៊ីនត្រជាក់) តម្លៃ ៣០ ដុល្លារ ចំនួន ៣ បន្ទប់
  • បន្ទប់គ្រែពីរ តម្លៃ ៣០ ដុល្លារ ចំនួន…បន្ទប់

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខ 098 512 988, 097 778 3758!

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន