រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវអភិបាលខេត្តកោះកុង នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅសួសុខទុក្ខកម្លាំងយោធាឈរជើងនៅបន្ទាត់ព្រំដែនកម្ពុជា ថៃ ត្រង់ចំណុចភ្នំ១០០

ដោយ ហេង គីមឆនចំនួនទស្សនា (84)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អញ្ជើញទៅសួសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំងយោធានៅតំបន់ព្រំដែនកម្ពុជា ថៃ ចំណុចភ្នំ១០០ ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។ ក្នុងឱកាសនេះលោកជំទាវ បានកោតសរសើរនៅវីរភាពរបស់កងកម្លាំងយើង ក្នុងការការពារទឹកដី និងរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកជំទាវបានជម្រុញឱយកងកម្លាំងយើងមានការប្រុងប្រយ័ត្ន និងអនាម័យជាប់ជាប្រចាំដើម្បីចៀសវាងការចម្លងនូវជម្ងឺកូវីដ ១៩ និងចូលរួមទប់ស្កាត់កុំឱ្យកូវីដ ១៩ចឆ្លងចូលសហគមន៍យើង។ ជាមួយគ្នានេះផងដែរលោកជំទាវ បាននាំយកនៅគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅចែកដល់កម្លាំងយោធា គ្រួសារយោធា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួន ក្នុងនោះ៖
១-គ្រឿងឧបភោគបរិភោគ៖
-អង្ករ ចំនួន ៨៦ បាវ
-មី ចំនួន ៤៣កេស
-ត្រីខកំព់ុង ចំនួន ២កេសធំ ស្មើ២០០កំប៉ុង
-ទឹកត្រី ៣០យួរ ស្មើ ៣៦០ដប
-ទឹកស៊ីអ៉ីវ ៤០យួរ ស្មើ៤៨០ដប
២-ថវិកា៖
-ឧបត្ថម្ភគ្រួសារយោធិនចំនួន១២៧នាក់ ក្នុងម្នាក់ៗទទួលបាន៥០,០០០៛០០។
-លោកគ្រូ អ្នកគ្រូ ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៥០,០០០៛០០។
-សិស្សានុសិស្ស ចំនួន១១៧នាក់ ក្នុងម្នាក់ៗ ទទួលបាន ២០,០០០៛០០។
-អង្គភាពវរសេនាតូចលេខ១ ទទួលបានថវិកាចំនួន ៣,០០០,០០០៛០០។
-ផ្នែកសឹករងមណ្ឌលសីមា ទទួលបានថវិកាចំនួន ២,០០០,០០០៛០០។
ជាមួយគ្នានេះលោកជំទាវក៍បានចែកអំណោយជានិមិត្តរូបដល់គ្រួសារយោធិន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថតរូបអនុស្សាវរីយ៍ប្រកបដោយភាពស្និតស្នាលក្រៃលែង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 នាទីមុន