រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (94)

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម អ៊ុង សម្បាត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកោះកុង។

លោកអភិបាលរង បានលើកឡើងថា ក្នុងនាមលោកជំទាវប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកោះកុង ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមជាវាគ្មិនក្នុងវគ្គផ្សព្វផ្សាយនេះ។ វគ្គផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការថ្ងៃនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកោះកុង ក្នុងការពង្រីកនូវចំណេះដឹងឲ្យក្លាយទៅជាអ្នកអនុវត្តប្រកបដោយសមត្ថភាពវិជ្ជាជីវៈ នឹងបន្តធ្វើការផ្សព្វផ្សាយ និងចែករំលែកនូវបទពិសោធន៍បន្ត ទាក់ទងនិងផែនការយុទ្ធសាស្ត្រជាតិ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអនុវត្តអនុសញ្ញាឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅចម្បងគឺបម្រើផលប្រយោជន៍បងប្អូនជនពិការ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន