រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំត្រួតពិនិត្យ លើពង្រាងឯកសារពាក់ព័ន្ធ ដើម្បីដាក់បញ្ជូល ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ដោយ ហេង គីមឆនចំនួនទស្សនា (65)

លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើពង្រាងឯកសារពាក់ព័ន្ធ ដើម្បីដាក់បញ្ជូល ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកអភិបាលរងខេត្ត បានណែនាំឲ្យសមាជិកអង្គប្រជុំទាំងមូល ពិនិត្យកែសម្រួលលើពង្រាង÷ របៀបវារ:កិច្ចប្រជុំផ្សព្វផ្សាយ មតិស្វាគមន៍ និងរបាយការណ៍ នៃការអនុវត្តការងារគ្រឿងញៀនរបស់លេខាការធិការដ្ឋាត្រួតពិនិត្យគ្រឿងញៀន មតិចូលរួម និងការវាយតម្លៃរបស់គណ:កម្មាធិការត្រួតពិនិត្តគ្រឿងញៀនខេត្ត បញ្ហាប្រឈម សំណូមពរ និងបញ្ហាផ្សេងៗ។ ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងាររបស់មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជាក្រុមការងារលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀន នាពេលកន្លងមក ព្រមទាំងលោកបានលើកឡើងថាការចូលរួមមតិកែសម្រួលក្នុងកិច្ចប្រជុំនេះ គឺជាការបំពេញន្ថែម និងជាធាតុចូលដ៏សំខាន់ ក្នុងទម្រង់របាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនរបស់រដ្ឋបាលខេត្ត ក៏ដូចជាគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តផងដែរ និងស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ផ្តល់ឯកសារដែលត្រូវកែសម្រួលឲ្យបានឆាប់រហ័ស ដើម្បីទុកលទ្ធភាពឲ្យក្រុមការងាររៀបចំសំយោគបញ្ចប់ទាន់ពេលវេលា និងដាក់បញ្ចូលក្នុងរបៀបវារ: នៃកិច្ចប្រជុំផ្សព្វផ្សាយ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 18 នាទីមុន