រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំសេចក្តីណែនាំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

ដោយ ហេង គីមឆនចំនួនទស្សនា (61)

លោក សំឃីត វៀន អភិបាលរង នៃគណ: អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកោះកុង។

លោកអភិបាលរងខេត្ត សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការ ក្នុងការការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ជាមួយនឹងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ឱ្យបានល្អប្រសើរស្របតាមគោលការណ៍ណែនាំនានា និងច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ក្នុងនាមរដ្ឋបាលខេត្ត និងបន្តណែនាំបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្តិភាព និងសណ្តាប់ឆ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 4 ម៉ោងមុន