រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មធិការអនុសាខា អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូន សម្ភារ ដល់​គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ សរុបចំនួន ០៦គ្រួសារ ស្មើនឹង០៦ខ្នងផ្ទះ

ដោយ ហេង គីមឆនចំនួនទស្សនា (58)

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មធិការអនុសាខា និងក្រុមការងារ រួមដំណើរជា មួយអាជ្ញាធរ មូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូន សម្ភារ ដល់​គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ សរុបចំនួន ០៦គ្រួសារ ស្មើនឹង០៦ខ្នងផ្ទះ នៅឃុំពាមក្រសោប ក្នុង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៣៧សន្លឹក ស័ង្កសី ៦ សន្លឹក ព្រំ៩គូរ ។

ក្នុងឱកាសនោះដែរ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មធិការអនុសាខា និងក្រុមកាងារបាន ពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ ក្រុមការងារ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖ ហ្វីប្រូស៊ីម៉ង់ ៣៧សន្លឹក ស័ង្កសី ០៦សន្លឹក និងព្រំ៩គូរ អនុសាខាឆ្លើយតបទៅតាមទំហំខូចខាតជាក់ស្តែង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន