រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមការងាររដ្ឋបាលខេត្ត ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមលេខា និងពិធីការ នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិគ្រោះយោបល់ លើដំណើរការត្រៀមរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់របស់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌

ដោយ ហេង គីមឆនចំនួនទស្សនា (124)

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងរបស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមលេខា និងពិធីការ នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិគ្រោះយោបល់ លើដំណើរការត្រៀមរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់របស់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា(គណៈកម្មការទី៦) ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីទទួលព័ត៌មាន ស្តីពីនិតិវិធី នៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងក្នុងប្រព័ន្ធតុលាការ ក្នុងមូលដ្ឋានខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

ជាលទ្ធផល អង្គប្រជុំ បានឯកភាព ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ខាងលើ តាមកម្មវិធី និងកាលបរិច្ឆេទកំណត់៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 16 នាទីមុន