រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តទ័ពជាងតំណាងដ៏ខ្ពងខ្ពស់ ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្តកោះកុង និងជាព្រះចៅអធិការវត្តជោតញ្ញាណ ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង បានដឹកនាំសមាជិក សមាជិកា សាខាសមាគម សិស្ស និស្សិត បញ្ញវ័ន្ត ក្មេងវត្ត ខេត្តកោះកុង ប្រគល់អំណោយ មនុស្សធម៌ជូនដល់កងកម្លាំង ៣ ប្រភេទ

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (244)

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា គ.ស២០២០ ព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តទ័ពជាងតំណាងដ៏ខ្ពងខ្ពស់ ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្តកោះកុង និងជាព្រះចៅអធិការវត្តជោតញ្ញាណ
ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង
បានដឹកនាំសមាជិក សមាជិកា សាខាសមាគម សិស្ស និស្សិត បញ្ញវ័ន្ត ក្មេងវត្ត ខេត្តកោះកុង ដោយចូលរួមសហការដោយលោក គៀត សារិន នាយរងរដ្ឋបាលស្រុកស្រែអំបិល និងលោក កែវ សុខ មេឃុំស្រែអំបិល ប្រគល់អំណោយ មនុស្សធម៌ជូនដល់កងកម្លាំង ៣ ប្រភេទ ៖

  • រាជអាវុធហត្ថស្រុកស្រែអំបិល
  • នគរបាលស្រុកស្រែអំបិល
  • តំបន់សឹករងស្រុកស្រែអំបិល

អំណោយទទួលបានក្នុងមួយអង្គភាពរួមមាន៖

  • អង្ករទម្ងន់ ៥០គីឡូក្រាម ២បាវ
  • មី ៣កេះ
  • ទឹកផ្លែឈើ ១កេះ
  • ត្រីខ ១យួរ
  • ទឹកសុីអុីវ ៣យួរ
  • ទឹកត្រី ១យួរ
  • ទឹកសុទ្ធ ១៦យួរ
  • ថវិកា ២៧០ ០០០រៀល(ពីរសែនប្រាំពីមុឺនរៀល)
  • និងជូនកងកម្លាំង ២១ នាក់ ក្នុងម្នាក់ ទទួលបាន ១០ ០០០រៀល (មួយម៉ឺនរៀល)

ស្ថិតនៅវត្តសិលារតនារាម (ហៅវត្តអង្គរភ្នំខ្លុង) ភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 ម៉ោងមុន