រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិក្ខាសាលា រំលឹកឡើងវិញ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាក្រុង ស្រុក និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ នៃរដ្ឋបាលស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (156)

លោកជំទាវ អោម អេម សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន គ.ក.ស.ក. របស់ក្រុមប្រឹក្សាខេត្ត បានអញ្ជើញ ជាអធិបតី ក្នុងសិក្ខាសាលា រំលឹកឡើងវិញ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាក្រុង ស្រុក និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់។

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ(គ.ក.ស.ក) របស់ក្រុមប្រឹក្សាខេត្ត ទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងមន្ទីរកិច្ចការនារី បានរៀបចំសិក្ខាសាលារំលឹកឡើងវិញ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាស្រុក និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ជូន សមាជិក គ.ក.ស.ក. ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកកោះកុង និងសមាជិក គ.ក.ន.ក. ឃុំ នៃរដ្ឋបាលស្រុកទាំង៣ ដែលរៀបចំនៅសាលាស្រុកបូទុមសាគរ។ គោលបំណងនៃសិក្ខាសាលាគឺពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ គ.ក.ន.ក ឃុំ សង្កាត់ ដើម្បីធានាការសេវាសង្គមនៅមូលដ្ឋានឳ្យកាន់តែល្អប្រសើរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន