រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកប្រធានមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (100)

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកប្រធានមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ ដល់អស់លោក លោកស្រី ទាំងអស់ ដែលមានអាជីពសារព័ត៌មាន ដែលតែងតែជួយដល់ខេត្ត ក្នុងផ្សព្វផ្សាយ ចែករំលែកនូវព័ត៌មានពិត ជូនសាធារណជន ដើម្បីឲ្យបានដឹងអំពីសកម្មភាពការងារ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសកម្មភាពនានា ព្រមទាំងយុទ្ធនាការ តំបន់ទេសចរណ៍ ក្នុងទូទាំងខេត្ត ឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់សាធារណជន។

លោកបន្តថា យើងត្រូវបន្តសហការជាមួយគ្នាអោយបានល្អ ដើម្បីជាប្រយោជន៍ដល់ខេត្ត និងប្រជាពលរដ្ឋកោះកុង។ ហើយរាល់បញ្ហាដែលបងប្អូនអ្នកសារព័ត៌មានជួបកន្កងមក លោកនឹងពាំនាំដើម្បីរាយការណ៍ជូនលោកជំទាវអភិបាលខេត្ត មានវិធានការណ៍ និងដោះស្រាយ។

ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរព័ត៌មាន សហការី និងអ្នកសារព័ត៌មានប្រចាំនៅខេត្តកោះកុងទាំងអស់ និងជូនពរសូមឱ្យជួបតែសេចក្តីសុខ និងជ័យជម្នះគ្រប់ភារកិច្ច។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន