រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

យុទ្ធនាការបាញ់ថ្នាំមូស ដាក់អាបេត និងផ្សព្វផ្សាយសារអប់រំ ទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាម

ដោយ ហេង គីមឆនចំនួនទស្សនា (78)

លោក ទូ សាវុធ អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការបាញ់ថ្នាំមូស ដាក់អាបេត និងផ្សព្វផ្សាយសារអប់រំ ទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាម។

ក្នុងឱកាសនោះដែរ លោកអភិបាលស្តីទី បានសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ដោយបងប្អូនត្រូវលប់បំបាត់ជម្រកមូស ដែលនៅជុំវិញផ្ទះ ក្នុងភូមិ ក្នុងសហគមន៍ ព្រោះរដូវនេះជារដូវវស្សា ជាមួយគ្នាផងដែរសូមបងប្អូនទាំងអស់បន្តអប់រំ ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីការថែរក្សាអនាម័យ បរិស្ថាន រស់នៅស្អាត ក្នុងន័យការពារប្រសើរជាងការព្យាបាល៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 នាទីមុន