រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីសំណេះសំណាល និងផ្តល់បទពិសោធន៍សំខាន់ៗ ដល់ផ្នែកជំនាញ ជាពិសេសកងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាល​ស្រុក​កោះកុង​​ ដើម្បីអនុវត្តការងារ និងកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព

ដោយ ហេង គីមឆនចំនួនទស្សនា (84)

លោកឧត្តម​សេនីយ​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជេីញ​ចុះមកជួបសំណេះសំណាល និងផ្តល់បទពិសោធន៍សំខាន់ៗ ដល់ផ្នែកជំនាញ ជាពិសេសកងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាល​ស្រុក​កោះកុង​​ ដើម្បីអនុវត្តការងារ និងកិច្ចប្រតិបត្តិការឱ្យមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ ស្នងការ​ បានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម​ ៖
១.ពង្រឹងសមត្ថភាព តួនាទីរបស់ថ្នាក់ដឹកនាំ
២.តួនាទីអធិការ គឺជាសេនាធិការរបស់គណ:បញ្ជាការឯកភាពក្រុង
៣.គុណភាពការងាររបស់កងកម្លាំង
៤.ការសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម
៥.ការ​ពង្រឹង​ការងារ​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​
៦.បម្រើសេវាសាធារណ:ឲ្យបានល្អប្រសើរ ឆាប់រហ័ស
និងបទពិសោធន៍ល្អៗមួយចំនួន។
ចុងបញ្ចប់លោកឧត្ដមសេនីយ៍ស្នងការ បាននាំ​ពាក្យ​ផ្តាំផ្ញើការសួរសុខទុក្ខពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ​ ដែលមានការព្រួយបារម្ភពីសុខមាលភាពកងកម្លាំង ដោយណែនាំឲ្យកងកម្លាំងចេះការពារសុខភាពរបស់ខ្លួន ដេីម្បី​ជៀស​ផុត​ពី​ជម្ងឺ​ កូវីដ-១៩។​ ក្នុង​នោះ​ដែរ​ លោក​ឧត្ដមសេនីយ៍​ស្នងការ​ ក៏បាន​ ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ ដល់​ប៉ុស្តិ៍​រដ្ឋ​បាល​ ផងដែរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន