រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី១៦ ឆ្នាំទី០២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ស្ថិតក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

ដោយ រដ្ឋបាលស្រុកបូទុមសាគរចំនួនទស្សនា (67)

#២៩/០៩/២០២០(វេលាម៉ោង០៨:០០នាទីព្រឹក)

……………………………………….

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី១៦ ឆ្នាំទី០២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ស្ថិតក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពី សមាជិកសមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះទាំង១៣ លោក លោកស្រី ជំទប់សមាជិកក្រុមប្រឹក្សាឃុំទាំងបួន មណ្ឌលសុខភាព រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ដែលមានចំនួនសរុប ៤៣នាក់ ស្រី០៦នាក់។

ដែលមានរបៀបវារ:ចំនួន០៧ ដូចខាងក្រោម:

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារ: នៃកិច្ចប្រជុំសាមញ្ញលើកទី១៦

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៥

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែកញ្ញា ឆ្នាំ២០២០

៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្ឋាំរំកិល(២០២១-២០២៣)របស់រដ្ឋបាលស្រុកបូទុមសាគរ

៥-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកបូទុមសាគរ

៦-របាយការណ៍សកម្មភាពរបស់គណ:កម្មាធិការទាំងបី

៧-បញ្ហាផ្សេងៗ

   -ផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

……………………………..

ថ្ងៃអង្គារ ១២ កើត ខែអស្សុជ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០

September 29, 2020

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន