រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកស្រី អ៊ិន សុភី អភិបាលស្តីទី ដឹកនាំមន្រ្តីរាជការ​នៃ​រដ្ឋបាលស្រុក​កោះកុង ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយក្រុមគ្រួសារ​លោកយាយ ឈឺន បៀ នៅវត្ត​រូងគីរីសត្ថារាម ហៅវត្តត្រពាំងរូង​

ដោយ រដ្ឋបាលស្រុកកោះកុងចំនួនទស្សនា (63)

ស្រុកកោះកុង​៖ នៅព្រឹកថ្ងៃអង្គារ ១២ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អ៊ិន សុភី អភិបាលស្តីទី ដឹកនាំមន្រ្តីរាជការ​នៃ​រដ្ឋបាលស្រុក​កោះកុង ចូលរួម​សម្តែងការសោកស្តាយ និងរំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយក្រុមគ្រួសារ​លោកយាយ ឈឺន បៀ អាយុ ៨៩ឆ្នាំ ដែលទទួលមរណភាពដោយ​រោគាពាធ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាប្ជាពលរដ្ឋរស់នៅ​ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​ ដោយនាំយក​នូវ​ថវិកាចូលរួមបុណ្យពចំនួន ២៤០ ០០០៛ នៅវត្ត​រូងគីរីសត្ថារាម ហៅវត្តត្រពាំងរូង។​

ប្រភព ៖ អ៊ឹង បឺត

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 34 នាទីមុន