ពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាការពារឃុំព្រែកខ្សាច់
ថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោក ជា ប៊ុនធឿន អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានចូលរួមចែកអំណោយរបស់សប្បុរសជនមកពីភ្នំពេញ ឧបត្ថម្ភដោយលោកជំទាវ ស៊ីម មុនីរ័ត្ន លោក ឡុញ ឃន សមាជិកក្រុមប្រឹក្សាស្រុក នឹង លោក ស៊ឹន ស៊ីថា ដែលបានឧបត្ថម្ភ ផ្តល់ជូន រដ្ឋបាលឃុំព្រែកខ្សាច់នូវ អំពូលសូឡា ៣៧គ្រឿង វិទ្យុទាក់ទង ចំនួន ២គ្រឿង នឹងទឹកប្រាក់ ៦០ម៉ឺនរៀល៕
ព័ត៌មានជាប់ទាក់ទង