រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាខា ក.ប.ប ខេត្តកោះកុង បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលខេត្តកោះកុង រៀបចំវគ្គផ្សព្វផ្សាយស្ដីពី «ការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងផលិតផលប្រេងឥន្ទនៈនៅកម្ពុជា»

ដោយ ហេង គីមឆនចំនួនទស្សនា (59)

សាខា ក.ប.ប ខេត្តកោះកុង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលខេត្តកោះកុង រៀបចំវគ្គផ្សព្វផ្សាយស្ដីពី «ការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងផលិតផលប្រេងឥន្ទនៈនៅកម្ពុជា» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង និងមន្ត្រីរាជការគ្រប់ស្ថាប័នបណ្ដាលស្រុករួមទាំងម្ចាស់អាជីវកម្មដេប៉ូចែកចាយប្រេងឥន្ទនៈផងដែរ ដែលមានចំនួនសរុប ៨១នាក់។

លោក ឌឹម ថេង បានថ្លែងឲ្យដឹងថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ក្នុងការប្រមូលផ្ដុំ តំណាងភាគីច្រើនជាអាជីវករចែកចាយប្រេងឥន្ធនៈ ដែលជាផ្នែកដ៏សំខាន់ក្នុងវិស័យសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងធំសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងផ្ដល់ការចែករំលែកចំណេះដឹង និងបទពិសោធន៍តាមរយៈការស្វែងយល់បញ្ហា និងការដោះស្រាយលើបញ្ហាប្រឈមនានា។ គោលបំណងនោះ គឺជំរុញឲ្យអាជីវកម្មចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងប្រកបដោយភាពស្មោះត្រង់ តម្លាភាព ការចូលរួម និងការទទួលខុសត្រូវ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។

លោកបានបន្ថែមថា វេទិកាផ្សព្វផ្សាយថ្ងៃនេះ គឺជាឱកាសមួយដ៏សំខាន់ក្នុងការផ្លាស់ប្ដូរមតិយោបល់ និងចំណេះដឹងបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឱ្យភាគីពាក់ព័ន្ធអាចធ្វើការកែលំអរទាំងផ្នែកសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ និងក៏ដូចជាការដាក់លក់ឲ្យកាន់តែមានសុក្រឹត និងអាចទទួលយកបានទាំងអស់។

លោក ទូ សាវុធ បានថ្លែងថា មន្ត្រីសាខា ក.ប.ប ត្រូវអនុវត្តរបស់ខ្លួន ដើម្បីលើកកម្ពស់ស្មារតីប្រជាពលរដ្ឋ និងស្មារតីដល់ម្ចាស់អាជីវកម្មដេប៉ូ ដែលចែកចាយប្រេងឥន្ធនៈនៅក្នុងខេត្តកោះកុង។ មន្ត្រីនេះ ក៏ត្រូវណែនាំឱ្យសម្របទៅតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ជូនដើម្បីឲ្យអនុវត្តន៍៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 5 ម៉ោងមុន