រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត បានចុះពិនិត្យទីតាំងស្នើសុំសិក្សាសក្តានុពលធ្យូងភក់ នៅក្នុងឧទ្យានជាតិបូទុមសាគរ នៅភូមិសាស្ត្រ ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (85)

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត បានចុះពិនិត្យទីតាំងស្នើសុំសិក្សាសក្តានុពលធ្យូងភក់ នៅក្នុងឧទ្យានជាតិបូទុមសាគរ នៅភូមិសាស្ត្រ ខេត្តកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំសិក្សាសក្តានុពលធ្យូងភក់ (peatland) នៅទីតាំងទំហំប្រមាណ ៤,៧៨៨ ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រឃុំថ្មស និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីមន្ទីរបរិស្ថាន មន្ទីររ៉ែនិងថាមពល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយម រដ្ឋបាលស្រុកបូទុមសាគរ រដ្ឋបាលឃុំពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។

ជាលទ្ធផល ក្រុមការងារបានឯកភាពឲ្យធ្វើការសិក្សាលម្អិតតាមទីតាំង ដែលបានកំណត់ដោយធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ធនធានជីវចម្រុះ និងដាក់របាយការណ៍ ជូនក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងសម្រេច៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 25 នាទីមុន