រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកលក់ជាផ្លូវការ នៃគម្រោង Dara Sakor Stardeam Lake Tourism Town របស់​ក្រុមហ៊ុន​ UNION CITY DEVELOPMENT GROUP CO.,Ltd នៅក្នុងតំបន់តារាសាគរ​

ដោយ ហេង គីមឆនចំនួនទស្សនា (1.8K)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកលក់ជាផ្លូវការ នៃគម្រោង Dara Sakor Stardeam Lake Tourism Town របស់​ក្រុមហ៊ុន​ UNION CITY DEVELOPMENT GROUP CO.,Ltd នៅក្នុងតំបន់តារាសាគរ​ ស្រុក​គិរីសាគរ​ ខេត្ត​កោះកុង​។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា គម្រោង Dara Sakor Stardeam Lake Tourism Town របស់​ក្រុមហ៊ុន​ UNION CITY DEVELOPMENT GROUP CO.,Ltd នៅក្នុងតំបន់តារាសាគរ ជាផលិតផលមួយក្នុងចំណោម ផលិតផលនានានៃស៊េរីតារាច័ន្ទ ក្នុងការអភិវឌ្ឍទីក្រុងតារាសាគរ និងជាសហគមន៍ភូមិគ្រឹះលក្ខណៈចម្រុះ ដែលបង្កើតឡើងដោយយកអេកូឡូស៊ី នៃមហាសមុទ្រ និងបឹងបៃតងជាកម្មវត្ថុ និងបានប្រកាន់ខ្ជាប់នូវគោលគំនិត”អេកូឡូសុី ការរស់នៅ ជីវិត” ហើយផ្ដល់ឱកាសឲ្យអតិថិជនសម្រេចក្តីសុបិន្ត និងស្វែងយល់ពីវិសមកាលទេសចរណ៍ល្អបំផុត និងកសាងឡើងប្រព័ន្ធថ្មីមួយដែលមានក្តីសុបិន្តថ្មី ទេសចរណ៍វប្បធម៌បែបថ្មី និងការរស់នៅបែបថ្មី នៅក្នុងទឹកដីស្រុកគីរីសាគរ នៅខេត្តកោះកុងរបស់យើង៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន