រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោកជំទាវ មិថុនា ភូថង ដឹកនាំមន្ត្រីរដ្ឋបាលខេត្តចូលរួមប្រជុំអន្តរក្រសួងពាក់ព័ន្ធនឹងការសិក្សា ចងក្រងឯកសារកាត់ឆ្វៀលដីក្នុងតំបន់ការពារ របៀងអភិរក្សជីវៈចម្រុះ និងតំបន់គម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (484)

លោកជំទាវ មិថុនា ភូថង ដឹកនាំមន្ត្រីរដ្ឋបាលខេត្តចូលរួមប្រជុំអន្តរក្រសួងពាក់ព័ន្ធនឹងការសិក្សា ចងក្រងឯកសារកាត់ឆ្វៀលដីក្នុងតំបន់ការពារ របៀងអភិរក្សជីវៈចម្រុះ និងតំបន់គម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តកោះកុង

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ដឹកនាំមន្ត្រីរដ្ឋបាលខេត្តចូលរួមប្រជុំអន្តរក្រសួងនៅទីស្តីការគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនឹងការសិក្សា ចងក្រងឯកសារកាត់ឆ្វៀលដីក្នុងតំបន់ការពារ របៀងអភិរក្សជីវៈចម្រុះ និងតំបន់គម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
កិច្ចប្រជុំអន្តរក្រសួងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងាររដ្ឋបាលខេត្តកោះកុង អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំ៧នៃខេត្តកោះកុង និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 3 នាទីមុន