រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្ដើមដំណើការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជុំទី១៤ ខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (269)

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ហុង ម៉េងហួរ អនុរដ្ឋលេខាធិការ ក្រសួងផែនការ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្ដើមដំណើការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជុំទី១៤ ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបានត្រួតពិនិត្យ និងវាយតម្លៃរាល់សកម្មភាពរបស់មន្ទីរ ជំនាញជុំវិញខេត្ត គ្រប់ក្រុង ស្រុក ដើម្បីលើកកំពុងគុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធខ្ពស់ ស្របតាមគោលនយោបាយ ក្នុងកម្មវិធីផែនការអភិវឌ្ឍន៍ជាតិ។ ជាក់ស្តែងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម បានទាក់ទាញអ្នកវិនិយោគធំ តូច និងបានបង្កើត និងបានបង្កើតតំបន់សេដ្ឋកិច្ច វារីអគ្គិសនី ដែលអាចទាក់ទាញ និងស្រូបយកកំលាំងពលកម្ម ប្រមាណ ២០,០០០ នាក់ ជាក់ស្តែងមានក្រុមហ៊ុន រោងចក្រ សហគ្រាស ជាច្រើនដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋ រួមចំណែកជួយលើកកម្ពស់ជីវភាពរស់នៅ របស់កម្មករ និយោជិក និងប្រជាពលរដ្ឋបានធូរធារមួយកម្រិតធំ ដែលមានប្រាក់ចំណូលប្រចាំខែចាប់ពី ២០០ ទៅ ២៥០ ដុល្លារ សម្រាប់កម្មករម្នាក់ៗ។ ចំណែកឯសេដ្ឋកិច្ចខេត្តកោះកុង មានប្រមាណ ៨៥៨,៦៤២ លានរៀល សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ មានប្រមាណ ៩៤៦,៦៣៣ លានរៀល បើប្រៀបធៀបនឹងសេដ្ឋកិច្ចជាតិមានអត្រាស្មើនឹង ០,៩ ភាគរយ។ ខេត្តមានកំណើនសេដ្ឋកិច្ច ៦,០ ភាគរយ នៅឆ្នាំ២០១៨៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 13 ម៉ោងមុន