រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង អញ្ជើញចូលរួមប្រជុំគណៈកម្មការតាមដានព័ត៌មានក្លែងក្លាយតាមប្រព័ន្ធអនឡាញ(Video Conference)

ដោយ ហេង គីមឆនចំនួនទស្សនា (113)

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង អញ្ជើញចូលរួមប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធអនឡាញ(Video Conference)៖

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ នៅទីស្តីការក្រសួងព័ត៌មាន។ជាមួយគ្នានេះថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី ខេត្តទាំង២៥ ក៍បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ តាមប្រព័ន្ធអនឡាញ(Video Confeaence)។
យោងរបាយការណ៍របស់គណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ បានឱយដឹងថា នៅខែកញ្ញា កន្លងមកនេះ ក្រុមការងារ បានស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនិងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំ សរុបចំនួន១៤៥ ករណី។ ជាមួយគ្នានេះយើងមានវិធានការ៖
១-ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយព័ត៌មានពិត ដែលបានបញ្ជាក់ពីសម្ត្តកិច្ចពាក់ព័ន្ធនៅក្នុងក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ។
២-កំណត់មុខសញ្ញាដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីស្នើសុំកិច្ចសហការណ៍ជាមួយក្រុមការងារអន្តរក្រសួង។
៣-សម្រាប់សារព័ត៌មានក្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងអុចអាល បង្កចលាចល ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ និងកិត្យានុភាព របស់សហគ្រាសធនតូច និងមធ្យមក្រសួងមានវិធានការដូចជា៖
-អប់រំ ណែនាំ និងប្រមានចំពោះអ្នកសារព័ត៌មានប្រព្រឹត្តកំហុសឆ្គងខាងក្រមសីលធម៌វិជ្ជាជីវៈ។
-ព្យួរអាជ្ញាប៧ណ្ណ ឬដកហូតអាជ្ញាប័ណ្ណចំពោះអង្គភាពសារព័ត៌មានដែលគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយ។
-ប្តឹងទៅតុលាការតាមនីតិវិធីច្បាប់ ចមពោះសកម្មភាពរបស់អ្នកសារព័ត៌មានដែលរមលោភច្បាប់ ផ្សព្វផ្សាយព័ត៌មានញុះញុងបណ្តាលឱ្យកើតមានអំពើហឹង្សា ចលាចលក្នុងសង្គម និងធ្វើឱ្យប់ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ចជាតិ ជាដើម។ ល។
មតិចុងរបស់ ឯកឧត្តម ប្រធានអង្គប្រជុំបាន សូមឱ្យបងប្អូនដែលប្រើប្រាស់ហ្វេសប៊ុក សូមផ្សព្វផ្សាយតែព័ត៌មានពិត មុននឹងឡែក ឬស៊ែរ (ចែករំលែក)ព័ត៌មានត្រូវពិនិត្យឱ្យបានត្រឹមត្រូវ ចៀសវាងការផ្សាយបន្តនូវព័ត៌មានមិនពិត ដែលជាហេតុធ្វើឱ្យយើងចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតដូចគ្នា៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 12 ម៉ោងមុន