រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំផ្សព្វផ្សាយពីតួនាទី ភារកិច្ច និងផែនការអនុវត្តបន្ត របស់សហព័ន្ធសហគមន៍កសិកម្មកម្ពុជា

ដោយ ហេង គីមឆនចំនួនទស្សនា (41)

លោក អ៉ី ម៉េងលាង ប្រធានមន្ទីរ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្រោមអធិបតីភាព លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រធានសហគមន៍កសិកម្មទាំងអស់ មកពីខេត្តកំពង់ស្ពឺ ខេត្តកោះកុង សមាជិកក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្នុងគោលបំណងផ្សព្វផ្សាយពីតួនាទី ភារកិច្ច និងផែនការអនុវត្តបន្ត របស់សហព័ន្ធសហគមន៍កសិកម្មកម្ពុជា ដោយមានអ្នកចូលរួមសរុប ៧៧ នាក់ ស្រី ១៧ នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 33 នាទីមុន