រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

យុទ្ធនាការសម្អាតអនាម័យជុំវិញមាត់សមុទ្រសួនច្បារមុខសាលាខេត្ត ដើម្បីបន្តពញាក់ស្មារតីពលរដ្ឋលើការងារអនាម័យបរិស្ថាន

ដោយ ហេង គីមឆនចំនួនទស្សនា (119)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមខេត្ត យុវជនកាកបាទក្រហម និងសិស្សកាយារិទ្ធិ ដើម្បីបន្តធ្វើយុទ្ធនាការសម្អាតអនាម័យជុំវិញមាត់សមុទ្រសួនច្បារមុខសាលាខេត្ត ដើម្បីបន្តពញាក់ស្មារតីពលរដ្ឋលើការងារអនាម័យបរិស្ថាន។

យុទ្ធនាការលើកកម្ពស់សោភ័ណភាពមាត់សមុទ្រសួនច្បារមុខសាលាខេត្ត នេះ លោកជំទាវ តែងតែដឹកនាំចុះធ្វើជាបន្តបន្ទាប់ក្នុងន័យបំផុសឲ្យពលរដ្ឋគិតគូរយកចិត្តទុកដាក់ ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងគោលបំណងដើម្បីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០» ក្រោមប្រធានបទ «ទេសចរណ៍និងការអភិវឌ្ឍជនបទ»រួមជាមួយ«ទិវាពិភពលោកស្អាតលើកទី០៣» ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត សហការជាមួយមន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថានខេត្តកោះកុង ។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានធ្វើការអានសារលិខិត របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវារទេសចរណ៍ពិភពលោក នាពេលកន្លងទៅលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានសម្តែងនូវការសាទរនូវខ្លឹមសារដ៍មានអត្ថន័យ ក្នុងស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តលើការងារថែរក្សាអនាម័យតាំងពីទីក្រុង រហូតដល់ជនបទ គោលដៅទាក់ទាញភ្ញៀវទេសចរណ៍ បើទោះបីក្នុងកាលៈទេសៈដ៏លំបាក ក្នុងគ្រានៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩នេះក៍ដោយ ។

ថ្លែងទៅកាន់មន្ត្រីរាជការ និងសិស្សានុសិស្ស លោកជំទាវអភិបាលខេត្ត បានលើកឡើងថា “អនាម័យ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសុខភាព” ពោលគឺ អនាម័យគឺផ្តើមចេញពីយើងម្នាក់ៗគ្រប់ៗគ្នា ដោយផ្តើមចេញពីការចេះស្រលាញ់ភាពស្អាត មានអនាម័យ ចេះទុកដាក់សំរាម អោយបានត្រឹមត្រូវ និងមានសុវត្ថិភាពដោយមិនបោះចោលពាសវាសពាសកាល នោះសុខភាពយើង នឹងល្អទាំងអស់គ្នា។

លោកជំទាវ ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាគំរូដ៏ល្អដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន លើការងារអនាម័យនេះ ដើម្បីសោភ័ណភាព និងសុខភាពរបស់យើង ពិសេសត្រូវបន្តថែរក្សាអនាម័យ ដើម្បីបន្តរួមគ្នាការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 10 ម៉ោងមុន