រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បាននាំយកបច្ច័យរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង

ដោយ រដ្ឋបាលស្រុកស្រែអំបិលចំនួនទស្សនា (60)

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥:០០ នាទីល្ងាច លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បាននាំយកបច្ច័យរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងលោកជំទាវ ចំនួន ២.០០០.០០០រៀល ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពលោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល។ក្នុងនោះដែរ លោកអភិបាលក៏បាននាំយកបច្ច័យរបស់៖

  • ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង និងលោកជំទាវ ចំនួន ៥០០.០០០រៀល
  • ឯកឧត្តម ហេង ទួង សមាជិក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ចំនួន ១០០.០០០រៀល
  • ឯកឧត្តម សំឃីត វៀន អភិបាលរងខេត្តកោះកុង និងលោកជំទាវ ចំនួន ៤០០.០០០រៀល
  • លោក ទួន ភារម្យ នាយករដ្ឋបាលក្រុងខេមរភូមិន្ទ និងភរិយា ៦០.០០០រៀល
  • លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងភរិយា ចំនួន ២០០.០០០រៀល។

ដើម្បីចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព នៅគេហដ្ឋាន ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 6 ម៉ោងមុន