រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក សុខ សុទ្ធី តំណាងរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ​ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃពាក់ព័ន្ធនឹង​ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង

ដោយ ហេង គីមឆនចំនួនទស្សនា (363)

លោក សុខ សុទ្ធី តំណាងរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ​ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃពាក់ព័ន្ធនឹង​ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានទទួលការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដើម្បីជាតំណាង​រដ្ឋបាលខេត្តកោះកុងចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ពាក់ព័ន្ធនឹង​ការកាត់ឆ្វៀលដី​ក្នុងភូមិសាស្ត្រខេត្តកោះកុង ជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ អភិរក្សជីវៈចម្រុះ និងគម្របព្រៃឈើឆ្នាំ២០០២ ជាដីបំរុងទុក និងជាកន្លែងចាក់សំរាម។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយមានការចូលរួមពី​ ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ តំណាងរដ្ឋបាលខេត្តកោះកុង និងតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលរៀបចំប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 34 secondsមុន