រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ព្រះតេជគុណ ធី អាំភុន ព្រះគ្រូសូត្រស្តាំគង់នៅវត្តសមុទ្ធារាម និងជាអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងលោក ស្រី គង់ វាសនា សហការជាមួយ អាជ្ញាធរ មូលដ្ឋាន បាននិមន្ត អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ៥គ្រួសារ

ដោយ ហេង គីមឆនចំនួនទស្សនា (85)

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ព្រះតេជគុណ ធី អាំភុន ព្រះគ្រូសូត្រស្តាំគង់នៅវត្តសមុទ្ធារាម និងជាអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងលោក ស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងអោយ លោកប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរ មូលដ្ឋាន បាននិមន្ត អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ៥គ្រួសារ រស់នៅភូមិ១ ចំនួន ២គ្រួសារ.ភូមិ២ ចំនួន២គ្រួសារ និងភូមិ៣ ចំនួន ១គ្រួសារ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះលោក ក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលបានផ្ដល់ជូនគ្រួសារចាស់ជរា រួមមាន ៖ អង្ករ ២០គីឡូ មីខ្លាឃ្មុំ ០២ កេស ត្រីខ ០២យួរ ទឹកត្រី ០២យួរ
ទឹកសុទ្ធ០១កេស នំកញ្ចប់ ០២ថង់ និងថវិកាចំនួន
១០០.០០០រៀល។
អំណោយសម្ភារបានមកពីសប្បុរសជន តាមរយៈព្រះតេជគុណធី អាំភុន អនុប្រធានកិត្តិយសអនុសាខា និងអនុសាខាបានឧបត្ថម្ភជាអង្ករ៨០គក្រ ផងដែរ ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 2 ម៉ោងមុន