រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

វគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកស្រែអំបិល

ដោយ ហេង គីមឆនចំនួនទស្សនា (195)

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកស្រែអំបិល។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ បានបោះជំហានទៅមុខបានមួយកម្រិតទៀត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋហើយមានការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានទំាងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធ៌មសង្គម។ នៅចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន ០៤ ក្នុងនោះរួមមាន៖ អនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធក្រុង, អនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធស្រុក, អនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធខណ្ឌ នៃរាជធានីភ្នំពេញ និង អនុក្រឹត្យ ស្តីពី ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលឲ្យទៅរដ្ឋបាលរាជធានី ខេត្ត។ ចំពោះអនុក្រឹត្យទាំង០៤ខាងលើនេះ មានអនុក្រឹត្យចំនួន០២ ដែលយើងទាំងអស់គ្នាបានសហការគ្នា រៀបចំផ្ទៀងផ្ទាត់ បញ្ជីឈ្មោះមន្ត្រី ការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍ការងារ ដើម្បីជ្រើសរើសតែងតាំងជាប្រធានការិយាល័យ ហើយដែលការងារនេះគឺមានលក្ខណៈស្មុគស្មាញ និងមានភាពបន្ទាន់ ប៉ុន្តែរដ្ឋបាលក្រុង ស្រុក បានសម្របសម្រួលកិច្ចការងារនេះទទួលជោគជ័យនិងបានយ៉ាងល្អប្រសើរ៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 1 ម៉ោងមុន