រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំពិភាក្សា ស្ដីពីការចែករំលែកនូវបទពិសោធន៍ និងយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់

ដោយ មន្ទីរសុខាភិបាលចំនួនទស្សនា (99)

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាលនឹងរៀបចំការប្រជុំពិភាក្សា ស្ដីពីការចែករំលែកនូវបទពិសោធន៍ និងយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់ រវាងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្រ្ត និងបាណកសាស្រ្ត ជាមួយនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងលោកឱសថការី ថន ខៃលី ប្រធានឃ្លាំងឱសថកណ្តាល​ ជាអធិបតីដឹកនាំកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅ ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្ដិក​ ឆ្នាំជូត​ ទោស័ក​ ព..ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ​តុលា​ ឆ្នាំ២០២០​ នៅសាលប្រជុំរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដោយប្រើប្រាស់ថវិការបស់គម្រោង​ CMEP នឹងត្រូវអនុវត្តវិធានការ ការពារការចម្លង និងគម្លាតសង្គម។

ប្រភព: មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 ម៉ោងមុន