រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះផ្សព្វផ្សាយ និងអន្តរាគមន៍ជំងឺឆ្លងសត្វគោ ក្របី

ដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួនទស្សនា (71)

ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០  

លោក  ខៀវ  កានិត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីក្រោមឱវាទ ចំនួន ០២ នាក់ បានចុះផ្សព្វផ្សាយ និងអន្តរាគមន៍ជំងឺឆ្លងសត្វគោ ក្របី នៅស្រុកស្រែអំបិល។

លទ្ធផលបឋម ៖

+ពេលព្រឹក ៖ ចុះចាក់វ៉ាក់សាំងអុតក្ដាម គោ ៦៦ក្បាល ក្របី ០២ ក្បាល និងចាក់វ៉ាក់សាំងសាទឹក គោ ចំនួន ៦៧ ក្របី  ០២ក្បាល  ដល់កសិករ ២៦ គ្រួសារ នៅភូមិ​ជ្រោយ  ឃុំបឹងព្រាវ  ស្រុកស្រែអំបិល។

+ ពេលល្ងាច៖ ប្រជុំណែនាំអំពីវិធានការការពារ និងការព្យាបាលសត្វដល់កសិករដែលបានចូលរួម ៧២ នាក់ ស្រី ៤៩ នាក់ ។ បានចែកជូនថ្នាំ  Blue Methylene សម្រាប់លាបលើដំបៅ គោក្របី ដល់កសិករ ៧២ នាក់។ ចែកជូនថ្នាំព្យាបាល និងសម្ភារបសុពេទ្យដល់ភ្នាក់ងារសុខភាពសត្វភូមិចំនួន ០២ នាក់។ បានស្រង់ស្ថិតិសត្វ គោ ក្របីរបស់កសិករដែលបានចូលរួមទាំង ៧២ នាក់៖ គោ សរុប ៥០៤ ក្បាល ឈឺ  ៤០៤ ក្បាល បានព្យាបាល ១៩១ ក្បាល ងាប់កូនគោ កំពុងបៅ ១០ ក្បាល។ ក្របី សរុប  ១៩៧ក្បាល ឈឺ  ១៥៣ ក្បាល  បានព្យាបាល  ៧៤ ក្បាល ងាប់ កូនក្របីកំពុងបៅ ០១ក្បាល។

ផែនការបន្ត

១.ចុះណែនាំប្រជាពលរដ្ឋចូលរួមទប់ស្កាត់តាមវិធានបសុព្យាបាលតាមរោងចិញ្ចឹម

២.ចុះព្យាបាលសត្វកំពុងឈឺ និងសត្វដែលទើបចេញរោគសញ្ញាជំងឺថ្មី

៣.បន្តការតាមដានស្ថានភាពសុខភាពសត្វគោក្របីនៅក្នុងហ្វូងសត្វឈឺ និងហ្វូងសត្វដែលចិញ្ចឹមក្នុងតំបន់ផ្ទុះជំងឺ

៤.បន្តចុះចាក់វ៉ាក់សាំងនៅភូមិឃុំជុំវិញតំបន់ផ្ទុះជំងឺឆ្លងសត្វគោក្របី។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម
ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

កែប្រែចុងក្រោយ : 7 នាទីមុន